Press Release #2 (KH)
2016-08-02 18:56:43 / CTG
ការតាំងពិព័រណ៍ដ៏ធំបំផុតចំនួន២ត្រលប់មកវិញហើយ
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ(CIMIF 2016) និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2016) នឹងត្រូវបានធ្វើឡើងតំណាលគ្នានៅថ្ងៃទី ២៦ ដល់ ២៩ ខែសីហា នៅ សាលសន្និបាទ និងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ទាំងពីរនេះ ប្រមូលផ្ដុំដោយអ្នកតាំងពិព័រណ៍ជាង ២០០ ក្រុមហ៊ុន មកពី ១៤ ប្រទេស រួមមានប្រទេសអូទ្រីស កម្ពុជា ចិន អាឡឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម នឹងតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាចុងក្រោយទៅតាមស្ដង់នីមួយៗសរុបជាង ២៥០ ស្ដង់។
ពិធីសម្ភោធជាផ្លូវការនឹងត្រូវរៀបចំដោយ ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និងសហការដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សភាពាណិជ្ជកម្មកម្ពុជា (CCC) និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។
ការតាំងពិព័រណ៍ដែលប្រមូលផ្ដុំដោយវិស័យឧស្សាហកម្មសំខាន់ៗ
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនិង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិគឺជាពិព័រណ៍ឧស្សាហកម្មដ៏លេចធ្លោ និងធំបំផុតដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនដូចជា ផ្លាស្ទីក កៅស៊ូ ម៉ាស៊ីនវេចខ្ចប់ & ម៉ាស៊ីនព្រីន វត្ថុធាតុដើមនិងគ្រឿងបន្ទាប់បន្សំ ម៉ាស៊ីនផលិតអាហារ គ្រឿងម៉ាស៊ីនកសិកម្ម និងសម្ភារៈពាក់់ព័ន្ធនានា ម៉ាស៊ីនស្វ័យប្រវត្តិ វិស្វកម្មអគ្គីសនី ប្រព័ន្ធភ្លើង និងម៉ាស៊ីនក្រណាត់ & វាយនភ័ណ្ឌ។ ជាមួយនឹងវត្តមានពីបណ្ដាម៉ាកផលិតល្បីៗមកពីបរទេស អ្នកចូលទស្សនានឹងអាចដឹងពីផលិតផលទាំងអស់នោះតាមរយះវេទិកាពិព័រណ៍មួយនេះ។
ម៉ាកផលិតផលល្បីៗ
ដោយសារតែមានការកើនឡើងវិស័យសេដ្ឋិកិច្ចជាខ្លាំងនៅប្រទេសកម្ពុជា ក្រុមហ៊ុនដែលមានម៉ាកល្បីជាសកល នឹងចូលរូមការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ដើម្បីពង្រីកឱកាសរបស់ខ្លួននៅទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងនោះនឹងបង្ហាញពីបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបជាច្រើន ដែលមានដូចជា ម៉ាស៊ីនព្រីន&ម៉ាស៊ីនវេចខ្ចប់អាហារ សម្ភារះវិជ្ជាសស្រ្ដ និងគ្រឿងសំអាងកាយ របស់ក្រុមហ៊ុន RIECKERMANN គ្រឿងចក្រផលិតដែកសន្លឹកនិងម៉ាស៊ីនឡាស៊ែរបស់ក្រុមហ៊ុន TRUMPF គ្រឿងដែក និងម៉ាស៊ីនចំហាយផលិតដែករបស់ក្រុមហ៊ុន VEIT ម្ជុលដេរ ម៉ាស៊ីនម្ជុលដេរប៉ាក់របស់ក្រុមហ៊ុន ORGAN NEEDLES ម៉ាស៊ីនដេរ របស់ក្រុមហ៊ុន JUKI និង ឧបករណ៍& ប្រព័ន្ធពត់កោងរបស់ក្រុមហ៊ុន EISENKRAFT ជាដើម។
ជំនួបដៃគូរពាណិជ្ជកម្ម-ជាវិធីមួយពង្រីកវិសាលភាពពាណិជ្ជកម្មឲ្យធំទូលាយ
ដើម្បីជួយឲ្យអ្នកចូលរួមទស្សនាអាចឃើញផលិតផលដែលជាតម្រូវការរបស់ខ្លួន និងអាចជួបជាមួយអ្នកផ្គត់ផ្គង់ល្អៗនៅសាលពិព័រណ៍ អ្នករៀបចំពិព័រណ៍បានសហការណ៍ជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំជំនួបដៃគូរពាណិជ្ជកម្មជាមួយអ្នកទិញទំនិញដែលបានចុះឈ្មោះជាមុននៅឆ្នាំនេះ។ ដោយដឹងពីតម្រូវការ និងការចង់បានជាមុនពីអ្នកទិញទំនិញ អ្នកជំនាញនឹងរៀបចំឲ្យជួបជាមួយអ្នកផ្គត់ផ្គង់ និងមានការពិភាក្សារវាងដៃគូរទាំងពីរទៀតផង។ តាមរយះចលនានេះ អ្នកចូលរួមទាំងអស់អាចរកបណ្ដាញដៃគូរ ពង្រីកឱកាសជំនួញ និង បង្កើតដៃគូរពាណិជ្ជកម្មរយះពេលវែង។
ចំនុចសំខាន់សំរាប់បង្កើនផលិតផល និង ការស្វែងរកដៃគូរក្រៅស្រុក
ដោយសារតែមានស្ថេរភាពសេដ្ឋិកិច្ច ប្រទេសកម្ពុជាត្រូរបានយកចិត្តទុកដាក់ពីសហគ្រិនបរទេស។ ជាក់ស្ដែង ទីក្រុងភ្នំពេញ នឹងត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសំរាប់ វេទិកាសេដ្ឋិកិច្ចពិភពលោកឆ្នាំ២០១៧(WEF) នៅតំបន់អាស៊ី។ “ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសគំរូក្នុងចំនោមប្រទេសកំពុងអភិវឌ្ឍន៍ ” ជាប្រសាសន៍របស់អ្នកស្រី Sophari ការិយាល័យកណ្ដាលរបស់ (WEF)នៅប្រទេសស្វីស។ ទោះយ៉ាងណា ប្រទេសកម្ពុជានៅតែជួបបញ្ហាជាច្រើនដែលត្រូវដោះស្រាយដូចជា ផលិតភាពទាប តំលៃពលកម្មកើនឡើងខណះមានការថយចុះលើវិស័យកាត់ដេរ និងការផលិតអាហារ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកំពុងពង្រឹងរចនាសម្ព័នផលិតកម្មឡើងវិញដោយកាត់បន្ថយភាពស្មុគស្មាញក្នុងការវិនិយោគពីបរទេស។ ម៉្យាងវិញទៀត ការអភិវឌ្ឍន៍គ្រឿងម៉ាស៊ីនគឺជាដំណោះស្រាយក្នុងការជំរុញបរិមានការផលិត។
តាមរយះការចូលទស្សនាការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លោកអ្នកអាចដឺងពីគ្រឿងម៉ាស៊ីនឧស្សាហកម្ម និងបច្ចេកវិទ្យាចុងក្រោយ ក៏ដូចជាអាចស្វែងរកដៃគូរជំនួញទៀតផង។ វាប្រកដជាឱកាសមួយសំរាប់ជួយអ្នកឲ្យដឹងពីវិស័យឧស្សាហកម្ម និង បច្ចេកវិទ្យាចុងក្រោយ។
More News
- Taiwan Select Pavilion Presents 29 Exhibitors Across 378 sqm; Director-General Han Kuo-yao Visits VietnamPlas in Support Vietnam Plas (HCM) / 2026-09-09 15:51:07
- 【Early Bird Offer】2027 Asia Healthcare & Medical Cosmetology Expo | Exhibitor Registration Now Open! Asia Healthcare & Medical Cosmetology Expo / 2026-09-02 09:36:12
- 【Early Bird Offer】BIO Asia–Taiwan Exhibition 2027 | Exhibitor Registration Now Open! BIO Asia-Taiwan Exhibition / 2026-09-01 13:23:55
- CIMIF, CTG & CambodiaPlasPrintPack 2026: A Window into Cambodia’s Long-Term Market Potential CTG / 2026-08-28 14:21:34
- 【Application Closed】Foreign Buyer Incentive Program Now Open Taipei Int'l Industrial Automation Exhibition / 2026-08-03 10:48:23
- Beware of Fraud and Impersonation CPPP / 2026-07-23 14:02:37
- Chan Chao International and Vietnam Exposition Center (VEC) Officially Sign MOU Hanoi International Electronics and Smart Manufacturing Exhibition / 2026-07-07 09:32:00
- Chan Chao International and Vietnam Exposition Center (VEC) Officially Sign MOU Hanoi Print Pack / 2026-07-07 09:31:07
- Booth registration for ATLife 2027 opens now! Assistive Technology for Life / 2026-06-29 09:31:55
- Look At my P.P.P.I.C Hanoi International Electronics and Smart Manufacturing Exhibition / 2026-06-19 10:29:21
- Look At my P.P.P.I.C Hanoi Print Pack / 2026-06-19 10:10:14
- Intelligent Asia Hanoi 2026 | TAIWAN SELECT — Electronics & Smart Manufacturing Hanoi International Electronics and Smart Manufacturing Exhibition / 2026-06-15 15:19:13
- FREE SHUTTLE BUS SERVICE FOR GROUP VISITORS TO EXHIBITIONS IN HANOI Hanoi International Electronics and Smart Manufacturing Exhibition / 2026-05-12 09:59:54
- FREE SHUTTLE BUS SERVICE FOR GROUP VISITORS TO EXHIBITIONS IN HANOI Hanoi Print Pack / 2026-05-12 09:57:44
- Get Ready for BTKG 2026 – Event Schedule Revealed! Bangladesh International Textile, Knitting and Garment Industry Exhibition / 2026-05-08 17:02:16
- BTKG 2026 Pre-show Press Conference Bangladesh International Textile, Knitting and Garment Industry Exhibition / 2026-04-25 20:34:34
- On-Site Activity - Halls Hunter Bangladesh International Textile, Knitting and Garment Industry Exhibition / 2026-04-23 15:37:15
- On-Site Activity - Post & Pour Bangladesh International Textile, Knitting and Garment Industry Exhibition / 2026-04-15 15:17:18
- Transforming Next-Gen PCBs: Advancements in Materials, Processes, and Innovation Intelligent Asia Thailand / 2026-03-03 12:49:31
- IPF Bangladesh 2026 Sets New Milestone with 29,274 International Visitors Bangladesh Int'l PLASTICS, PRINTING & PACKAGING Industry Fair / 2026-02-25 16:23:37